Popular Post

Archive for 2014

By : Unknown


 Marry Christmas 2013


    

          នៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៣​នៅសាលា​បចេ្ចកទេសដុនបូស្កូរ ខេត្តកែប បានបង្កើតកម្មវិធីមួយយ៉ាងធំ ដើម្បីរំលឹកដល់ ថ្ងៃ ព្រះយេស៊ូប្រសូត​។ ដែលនេះបាន​ចាប់ពីម៉ៅងល្ងាច ដល់ ម៉ៅង១២យប់។

​​​​         នៅក្នុង ថ្ងែនោះដែល ក៍មាន ការប្រ​កុំតន្រ្ដី របស់ តារា កិតិ្តយស់  ប្រចាំសាលា ​បចេ្ចកទេសដុនបូស្កូរខេត្តកែប ការសំដែង ក្បាច់រាំរបស់សិស្សានុសិស្សប្រចាំ សាលា​បចេ្ចកទេសដុនបូស្កូរ របាំបុរាណ សម្ដែងដោយ សិស្សានុសិស្ស ប្រចាំសាលា​បចេ្ចក ទេសដុន បូស្កូរ ចំរៀង របស់សិស្សានុសិស្ស ប្រចាំ សាលា​បចេ្ចកទេស ដុនបូស្កូរ ការលេងល្បែងកំសាន្ដ នឹង រឹតតែពិសេស នោះ នឹងមាន ​ក្រុមកំប្លែង ប្រចាំសាលាបចេ្ចកទេសដុនបូស្កូរ ខេត្តកែប


​​​​​​​      នៅក្នុង ថ្ងៃនោះដែល ក៏មានលក់នូវ ភេ្ជសជៈ គ្រប់ប្រភេទ ស្រាបៀរគ្រប់ប្រភេទ នំខុកខី​ នឹង​ នំពិសេសៗគ្រប់ប្រភេទ មីឆា នំការឆាយ ដែលមានរស់ជាតិឆ្ងុយឆ្ងាញ់ នំបញ្ជុកទឹកការី ស្លាប មាន់អាំង សាច់គោអាំង ប្រហិតចៀន ពងទាកូន នឹង រឹតតែ ពិសេស នោះ មានលក់បង្អែមខ្មែរ គ្រប់មុខ។





        នៅក្នុងក្នុង​ថ្ងៃនោះដែលក៏មាន បំរើសេវាកម្ម ដូចជាការលេង ល្បែងបោះបាល់យករង្វាន់ បោះកងយករង្វាន់ ឆ្នោតទឹក ផ្សង សំណាង យករង្វាន់ នឹង មានការលេងលែងជា ច្រើនទៀត នៅ ក្នុងរាត្រី នោះដែល ក៏មានការចូលរួម យ៉ាងច្រើន ពីសំណាក់ ភ្ញៀវកិតិ្តយសសិក្សានុសិស្ស លោកគ្រូ នាក់គ្រូ នឹង បងប្អូន ប្រជាពលរដ្ត យ៉ាងច្រើនកុះករ​ ពីគ្រប់ទិសទី នៃក្រុង កែប។




      ពិតជារីករាយនូវថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៣ សប្បាយ សប្បាយ​ សប្បាយ សូម ចូលរួម មកទស្សនា ទាំងអស់គ្នា នូវឆ្នាំក្រោយ។ រីករាយថ្ងៃបុណ្យណូអែល ទាំងអស់គ្នា។
      ជួបគ្នា ឆ្នាំក្រោយនូវក្នុងឪកាស នេះដែល ក៏សូម ជូនពរ​អោយ​លោកនាក់ជួបតែសំណាងល្អគ្រប់ៗគ្នាគ្រប់ក្រុមគ្រួសារ រីករាយ ទាំងអស់​​ គ្នា​។ 


…..សូមអរគុណ

   




     




   




     




- Copyright © ស្រីសកែប - Date A Live - Powered by Blogger - Designed by Johanes Djogan -